រំលងទៅមាតិកាចម្បង
Khemarak Education
& Health Organization
អង្គការខេមរៈអប់រំ និងសុខភាព
EN
ក្មេងៗកំពុងរត់ កាន់កណ្តាប់ស្រូវ ឆ្លងកាត់វាលស្រែ ក្នុងរដូវច្រូតកាត់ ខេត្តបាត់ដំបង ប្រទេសកម្ពុជា

អ្វីដែលពួកយើង ចង់សម្រេចបាន

KEHO គឺជាអង្គការថ្មីមួយ។ នេះជាគោលដៅ ដែលពួកយើងកំពុងខិតខំ សម្រេចឱ្យបាន។

របៀបដែល​ពួកយើងធ្វើការ

KEHO គឺជាអង្គការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍​ឯករាជ្យមួយ។ ពួកយើងស្វែងរក​វិធីល្អបំផុត ដើម្បីលើកកម្ពស់​ការអប់រំ សុខភាព និងសុខុមាលភាព​នៅកម្ពុជា។

KEHO ធ្វើការ​ជាមួយ​ស្ថាប័នរដ្ឋាភិបាល​ថ្នាក់ជាតិ ហើយ​ស្វាគមន៍​ដៃគូក្នុងស្រុក និងអន្តរជាតិ។

អានបេសកកម្មរបស់ពួកយើង

ព្រះសង្ឃពីរអង្គ និងមនុស្សបួននាក់ទៀត កំពុងប្រជុំគ្នា ជុំវិញតុមួយ

វិស័យ​ដែលពួកយើង​ផ្តោតសំខាន់លើ

នេះជាវិស័យទាំងបួន ដែលពួកយើងកំពុងចាប់ផ្តើម។

និស្សិតបញ្ចប់ការសិក្សាម្នាក់ ពាក់មួក និងអាវបញ្ចប់ការសិក្សា នៅមុខអគារសាកលវិទ្យាល័យពណ៌ស ដែលមានដំបូលរាងមូល នៅភ្នំពេញ

អប់រំ និងស្រាវជ្រាវ

Education and research

ការសិក្សា​កាន់តែប្រសើរ​តាមរយៈការស្រាវជ្រាវ។

  • រៀបចំចងក្រង​សៀវភៅសិក្សា​ជាភាសាខ្មែរ
  • កសាងក្រុមបញ្ញវន្តជាតិនិងអន្តរជាតិ
  • ផ្តល់កម្មវិធីសិក្សា​ថ្នាក់ក្រោយឧត្តមសិក្សា​ផ្នែកចិត្តវិទ្យា និងវិកលវិទ្យា
បុរសវ័យក្មេងមួយក្រុម កាន់មុងថ្មីៗ នៅមុខជញ្ជាំងស័ង្កសីពណ៌ក្រហម ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា

សុខភាព និងសុខភាពផ្លូវចិត្ត

Health and mental health

ការថែទាំ​សុខភាពកាយនិងចិត្ត​ឱ្យកាន់តែប្រសើរ។

  • បើកដំណើរការគ្លីនិក​ដែលរួមបញ្ចូលការព្យាបាល បែបលោកខាងលិច និងលោកខាងកើត
  • ស្រាវជ្រាវ លើឱសថបុរាណខ្មែរ
  • បង្កើតគណៈកម្មការ​ផ្តល់អាជ្ញាប័ណ្ណ​សម្រាប់អ្នកប្រកបវិជ្ជាជីវៈ​សុខាភិបាល
  • អភិវឌ្ឍសេវាកម្មគាំទ្រក្នុងស្ថានភាពវិបត្តិ
ក្មេងប្រុសម្នាក់ គ្រវីដំបងពណ៌លឿង ដើម្បីវាយបាល់ដែលគេបោះមក នៅលើទីលានស្មៅមួយ ក្នុងប្រទេសកម្ពុជា

យុវជន និងកីឡា

Youth and sports

ជួយយុវជនឱ្យលូតលាស់ តាមរយៈកីឡា។

  • គាំទ្រក្រុមកីឡាបេស្បល ជាតិកម្ពុជា
  • បង្កើតកម្មវិធីកីឡាបេស្បល Little League សម្រាប់កុមារ
មនុស្សប្រាំមួយនាក់ ឈរនៅក្នុងសាលថ្មម៉ាប មុខបង្អួចឈើខ្ពស់ៗ ពីរនាក់ក្នុងចំណោមនោះ កាន់ថតឯកសារពណ៌ក្រហមដែលបើកចំហ

កិច្ចសហប្រតិបត្តិការ​អន្តរជាតិ

International cooperation

តភ្ជាប់កម្ពុជាជាមួយពិភពលោក។

  • សហការជាមួយ​អង្គការបងប្អូន​របស់ពួកយើង Cambodia Town Lowell
  • រៀបចំសន្និសីទ និងសិក្ខាសាលា ស្តីពីការអប់រំ និងសុខភាព